Sum Map
SUM Map est né en 1975. Il a obtenu son doctorat de sciences économiques à l’université de Lyon II en 2006. Il a rejoint le cabinet de feu le vice-premier ministre SOK An, qui était également à la tête du bureau du Conseil des ministres en tant qu'assistant avant d’être nommé directeur de l’École royale d'administration en 2011. Il est actuellement directeur général de l'Autorité nationale APSARA, en charge de la conservation, de la protection et du développement durable d’Angkor, patrimoine mondial, sous la supervision du ministère de la Culture et des Beaux- Arts.
បណ្ឌិត ស៊ុំ ម៉ាប់ កើតនៅឆ្នាំ១៩៧៥។ ឯកឧត្ដមបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Lyon II នៅឆ្នាំ២០០៦។ ឯកឧត្ដមបានចូលបម្រើការងារនៅខុទ្ទកាល័យអតីតឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ ក្នុងនោះ ឯកឧត្ដម ស៊ុំ ម៉ាប់ បានបំពេញតួនាទីជាជំនួយការឧបនាយករដ្ឋមន្ត្រី មុននឹងត្រូវបានតែងតាំងជានាយកសាលាភូមិន្ទរដ្ឋបាលនៅឆ្នាំ២០១១។ បច្ចុប្បន្ននេះ ឯកឧត្ដមគឺជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរមួយទទួលបន្ទុកផ្នែកអភិរក្ស ការពារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពឧទ្យានអង្គរ បេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។