porte-parole, conseillère pour l’Autorité Nationale APSARA pour la protection du site et l’aménagement de la Région d’Angkor au Cambodge. Introduction
ចៅ ស៊ុនកិរិយា
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
ការបណ្ដុះបណ្ដាលផ្នែកបេតិកភណ្ឌតាមអ៊ីងធឺណិត
សេចក្ដីផ្ដើមអំពីការគ្រប់គ្រងលំហូទេសចរនៅអង្គរ
ខ្ញុំសូមធ្វើសេចក្ដីផ្ដើមរបស់ខ្ញុំ ដោយរំឭកអំពីសេចក្ដីប្រកាសរបស់ឯកឧត្តម វ៉ាន់ ម៉ូលីវណ្ណ ស្ថាបនិក និងជាប្រធានទី១នៃអាជ្ញាធរអប្សរារហូតដល់ឆ្នាំ២០០១ ហើយដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ៖ នៅឆ្នាំ១៩៩៥ ឯកឧត្តមមានប្រសាសន៍ថា « ទេសចរណ៍មួយដែលមិនមានការត្រួតពិនិត្យ គឺជាការគំរាមកាន់តែឆាប់រហ័ស និងកាន់តែបំផ្លិចបំផ្លាញថែមទៀតដល់បេតិកភណ្ឌរបស់យើង គ្រោះថ្នាក់ជាងពេលវេលាច្រើនឆ្នាំនៃការបោះបង់ចោលនិងការលួចប្លន់ទៅទៀត»។
យើងមិនអាចរៀបចំទេសចរណ៍នៅក្នុងរមណីយដ្ឋានដូចជាអង្គរនេះ ដោយមិនគិតគូរដល់ផលវិបាកដែលបណ្ដាលមកពីលំហូភ្ញៀវដ៏គំហុកទៅលើបរិយាកាសមួយដ៏ពិសេស ដែលជាលក្ខណៈពិសេសរបស់រមណីយដ្ឋានអង្គរុំ បរិយាកាសនោះគឺរួមទាំងឌួងព្រលឹងនៃរមណីយដ្ឋាននេះ ដែលត្រូវបានរំខានដោយសារដំណើរទៅមករបស់ភ្ញៀវទេសចរ នាំឲ្យដែនដីនៃឧទ្យាននេះមិនដូចជាទីកន្លែងមួយពិតប្រាកដ ឬក៏ថាគ្រាន់តែជាទីកន្លែងសម្រាប់មនុស្សឆ្លងកាត់ប៉ុណ្ណោះ ហើយវត្តមានភ្ញៀវដ៏ច្រើននេះអាចនាំឱ្យបាត់បង់បន្ដិចម្ដងៗនូវលក្ខណៈដើមជាទីសក្ការៈរបស់ឧទ្យាន។
ឌួងព្រលឹងនៃទឹកដីអង្គរ ក៏ចេញមកពីភាពធំស្កឹមស្កៃនៃប្រាង្គប្រាសាទទាំងឡាយ នៃដុំសិលាប្រាសាទរាប់ពាន់ឆ្នាំ ដែលស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងធម្មជាតិ ដែលជួនកាលអាចដុះចាក់ស្រេះលើប្រាសាទ ក៏ប៉ុន្ដែ វត្តមានជាប់ជានិច្ចនៃដើមឈើដុះលើប្រាសាទ និងដំណើរទៅមកឥតឈប់ឈររបស់ភ្ញៀវទេសចរ បើទោះបីជាម្ដងបន្តិចៗក្ដី ប៉ុន្តែវាច្បាស់ជាធ្វើឱ្យប្រាសាទទ្រុឌទ្រោម ប្រសិនបើវិធានការសមស្របមិនត្រូវបានចាត់ឡើងទេនោះ។ តាមពិតទៅ ឌួងព្រលឹងនៃទឹកដីនេះ គឺជាឌួងពញរលឹងព្រះអាទិទេព។
អង្គរគឺជាគ្រាប់គជ់ដ៏ចិញ្ចែងចិញ្ចាចនៃបេតិកភណ្ឌពិភពលោក ទោះបីជាអង្គរមានវាសនាមួយពិសេសខុសពីគេ បើប្រៀបធៀបទៅនឹងរមណីយដ្ឋានផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែ អង្គរគឺជាដែនដីមួយដែលត្រូវបានបញ្ចូលទៅក្នុងវិស័យទេសចរណ៍ ដោយប្រឈមនឹងភាពមិនប្រាកដប្រជា និងឧបសគ្គនៃកិច្ចអភិវឌ្ឍ ដែលទទួលរងដោយផលិតផលទេសចរណ៍គ្រប់ប្រភេទផ្សេងទៀតដែរ។
តើភ្ញៀវទេសចរ ដែលមកទស្សនាក្រុងអង្គរនៅសតវត្សរ៍ទី២១ ខុសពីភ្ញៀវទេសចរ ដែលមកទស្សនាអង្គរ កាលពីសម័យលោក Henri Mouhot រកឃើញអង្គរនៅសតវត្សរ៍ទី១៩ ដែរឬយ៉ាងណា?
ទោះបីជាភ្ញៀវប្រភេទណាក៏ដោយ មកពីបស្ចិមប្រទេសក្ដី ឬមកពីអាស៊ីក្ដី តើពួកគេមកក្រុងអង្គរនេះដើម្បីស្វែងរកអ្វីទៅនាពេលបច្ចុប្បន្ន? អង្គរជាបេតិកភណ្ឌពិភពលោក ដែលអ្នកវិទ្យាសាស្រ្ដពេញចិត្ត និងព្យាយាមការពារ ភ្ញៀវទេសចរចង់សម្រេចតាមក្ដីសុបិនរបស់ខ្លួនឬ? តើគេអាចមានអារម្មណ៍យ៉ាងណានៅពេលគេបានឃើញក្រុងអង្គរនៅសតវត្សរ៍ទី២១?
អង្គរសព្វថ្ងៃនេះ មិនបានធ្វើឲ្យអ្នកណាខកចិត្តឡើយ ប៉ុន្តែអ្នកខ្លះមានការសោកស្ដាយ ដោយសារវង្វេងវង្វាន់ព្រោះតែភ្ញៀវទេសចរច្រើនពេក នាំឲ្យអង្គរបាត់បង់ភាពអស្ចារ្យរបស់វា គឺភាពអស្ចារ្យដែលពួកគេចង់ឃើញនោះ។ អង្គរនាំឱ្យមានក្ដីស្រមើស្រមៃសហសម័យតាំងពីយូរមកហើយ រីឯភ្ញៀវទេសចរបានជាប់ចិត្តទៅនឹងទេវកថា ព្រមទាំងអាថ៌កំបាំងជុំវិញអង្គរនេះ។ ម៉្យាងទៀត ពាក្យដែលពួកគេប្រើប្រាស់ជាញឹកញាប់ ដើម្បីកំណត់និយមន័យឲ្យក្រុងអង្គរ គឺ « ភាពអស្ចារ្យរបស់អង្គរ » ឬ « វាហួសពីក្ដីស្រមៃ » ឬក៏ « ការពិតមិនខុសពីវេទកថា » ឡើយ។
អង្គរប្រជុំទៅដោយភាពទាក់ទាញទេសចរណ៍គ្រប់បែបយ៉ាង ពោលគឺមានចម្លាក់ដ៏ស្រស់ស្អាតខុសអំពីកន្លែងដទៃ ដែលបង្ហាញអំពីវីរកថានៃក្សត្រសម័យអង្គរ ក៏ប៉ុន្តែក៏បង្ហាញអំពីកាយវិការបែបធម្មជាតិដ៏រស់រវើកនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជន ទាំងអស់នេះសុទ្ធតែត្រូវបានគ្របដណ្ដប់នៅក្នុង « ព្រៃព្រឹក្សា » ដែលមានពាសពេញ និងប្រកបដោយសុវត្ថិភាព។
លក្ខណៈសម្បត្តិរួមមួយនៃភ្ញៀវទេសចរ ទោះបីជាមានប្រភពមកពីទីណាក៏ដោយ ទោះបីជាពួកគេមានវប្បធម៌និងកាន់សាសនាខុសគ្នាយ៉ាងណាក៏ដោយ គឺថាពួកគេសុទ្ធតែជាប់ចិត្តទៅនឹងបរិយាកាសដែលសាយចេញពីក្រុងអង្គរ និងអារម្មណ៍រំភើបដែលមាននៅក្នុងចិត្តរបស់ពួកគេ។
លក្ខណៈជាទីសក្ការៈ គឺជាគ្រឹះនៃអត្ថិភាពក្រុងអង្គរ ហើយយើងមានកាតព្វកិច្ចត្រូវរក្សាទិដ្ឋភាពសាសនានៃឧទ្យាន។ ភាពធំល្វឹងល្វើយនៃរមណីយដ្ឋាននេះ ត្រូវធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលចង់ស្វែងយល់ពីវប្បធម៌មួយថ្មី និងភ្ញៀវទេសចរដែលមកស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីស្មិងស្មាធិ៍ សុទ្ធតែអាចសម្រេចបំណងរបស់ខ្លួនបានព្រមគ្នា។
ការគ្រប់គ្រងទេសចរណ៍មួយដែលល្អគឺស្ថិតនៅត្រង់ការធ្វើទសេចរណ៍ដែល « អាចទទួលយកបាន » ពីសំណាក់ភ្ញៀវទាំងអស់គ្នា រីឯការទទួលបដិសណ្ឋារកិច្ចនោះត្រូវតែឆ្លើយតបទៅនឹងការរំពឹងទុករបស់ភ្ញៀវគ្រប់រូប។
ការគ្រប់គ្រងលំហូភ្ញៀវទេសចរគឺជាគោលដៅមួយដ៏ធំ ដើម្បីធានាបាននូវការទស្សនាមួយប្រកបដោយគុណភាព ដើម្បីអាចឲ្យភ្ញៀវគ្រប់គ្នាសម្រេចបាននូវសុបិនរបស់ខ្លួនក្នុងពេលមកទស្សនាអង្គរ ឃើញសោភណភាពដ៏ត្រចះត្រង់ និងភាពអស្ចារ្យទាំងឡាយរបស់វា។ ចុងក្រោយ ភាពល្អឯករបស់អង្គរគឺពិតជាសំខាន់ណាស់ រក្សាបាននូវភាពល្អឯកនេះ លុះត្រាតែការបើកឱ្យភ្ញៀវទេសចរចូលទស្សនាមិនព្រងើយកន្ដើយចំពោះឌួងព្រលឹងនៃរមណីយដ្ឋាន នោះដើម្បីរក្សាការពារប្រាសាទនេះឲ្យចេញផុតអំពី « ការធ្វើឲ្យមានលក្ខណៈសាមញ្ញ »។
ចំណាត់ថ្នាក់ឧទ្យានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជា។ ការណ៍ដែលអង្គរត្រូវបានទទួលស្គាល់ ក៏ដោយសារតែជាវប្បធម៌របស់ប្រជាជនកម្ពុជា និងជាអរិយធម៌របស់ប្រជាជនកម្ពុជា ដែលពិភពលោកទាំងមូលគោរព ឲ្យតម្លៃ ជាអរិយធម៌មួយដ៏មានកិត្យានុភាព ក៏ប៉ុន្តែទាំងអស់នេះតម្រូវឲ្យមានការទទួលខុសត្រូវដ៏ធំធេង ដែលគេត្រូវតែរៀនគ្រប់គ្រង។
ការលំបាកដ៏ធំមិនមែនស្ថិតតែលើជោគជ័យនៃការរៀបចំ ដែលគោរពទៅតាមតម្លៃបេតិកភណ្ឌនៅក្នុងបូរណភាពនិងយថាភាពរបស់ប្រាសាទ និងការការគ្រប់គ្រងបេតិកភណ្ឌប្រកបដោយសុដុមរមនាប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតនៅលើការបែងចែកប្រកបដោយសមធម៌នូវការអភិវឌ្ឍសេដ្ឋកិច្ច ដោយព្យាយាមរក្សាឱ្យបាននូវលក្ខណៈសក្ការៈ និងភាពអស្ចារ្យរបស់អង្គរ ដើម្បីឲ្យប្រជាជនកម្ពុជានៅតែអាចបន្ដមកគោរពចំពោះព្រះអាទិទេពរបស់ខ្លួនបាន រីឯភ្ញៀវទេសចរអាចបន្ដមកគយគន់ស្ងើចសរសើរចំពោះក្បាច់ចម្លាក់នៅក្នុងប្រាសាទ ហើយអង្គរនៅតែអាចធ្វើឱ្យមនុស្សច្រើនជំនាន់ទៀតមានការស្រមើស្រមៃចង់ឃើញ។
វាជាភារកិច្ចរបស់រដ្ឋ និងវិស័យឯកជនកម្ពុជា ដោយសហការជាមួយសហគមន៍អន្ដរជាតិ ដែលត្រូវលើកស្ទួយឲ្យបានជាអតិបរមានូវទិដ្ឋភាពវិជ្ជមាន និងកាត់បន្ថយឱ្យបានជាអតិបរមានូវទិដ្ឋភាពអវិជ្ជមាន ដោយបង្កើតក្របខ័ណ្ឌមួយដ៏តឹងរឹង ប៉ុន្តែសម្របទៅតាមប្រទេស និងវប្បធម៌របស់កម្ពុជា ដោយបញ្ចូលប្រជាពលរដ្ឋទៅក្នុងដំណើរការនេះ ហើយជាពិសេស ជួយប្រជាជនឲ្យងើបឈរ ឡើង ឆ្ពោះទៅកាន់ការយល់ដឹងប្រកបដោយចីរភាព ពីភាពសម្បូរបែបនៃបេតិកភណ្ឌរបស់ខ្លួន។
ពិតមែនហើយ ការដាក់បញ្ចូលរមណីយដ្ឋានមួយដូចជាអង្គរនេះទៅក្នុងវិស័យទេសចរណ៍ តម្រូវឲ្យយល់អំពីសញ្ញាណសំខាន់ៗពីរនៃដែនដី គឺ ៖ « រស់នៅក្នុងបេតិកភណ្ឌ » និង « រស់នៅដោយសារបេតិកភណ្ឌ »។ គេត្រូវគិតគូពីធាតុទាំងពីរនេះ ជាពិសេស សម្រាប់ប្រជាជន ដែល « ទទួលរង » ផលវិបាកនៃការធ្វើបេតិកភណ្ឌភាវរូបនីយកម្ម គឺថាពួកគេ « រស់នៅក្នុងបេតិកភណ្ឌ ហើយត្រូវតែអាចរស់នៅបានដោយសារបេតិកភណ្ឌ »។
ខ្ញុំសូមធ្វើសេចក្ដីសន្និដ្ឋានអំពីការគ្រប់គ្រងទេសចរណ៍នៅអង្គរ ដោយរំឭកអំពីពាក្យសម្ដីរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ៖ « ពិតណាស់ ខ្ញុំក្រ បើនិយាយអំពីសេដ្ឋកិច្ច ក៏ប៉ុន្តែខ្ញុំពិតជាស្ថិតក្នុងចំណោមអ្នកមានជាងគេនៅលើពិភពលោក ដោយសារអតីតកាលរបស់ខ្ញុំ ! »។
ពាក្យសម្ដីទាំងនេះសង្ខេបយ៉ាងច្បាស់ពីស្ថានភាពនៅអង្គរនៅពេលសព្វថ្ងៃ អតីតកាលដ៏រុងរឿងនៃបេតិកភណ្ឌខ្មែរ មិនទាន់បានទទួលជោគជ័យក្នុងការផ្ដល់ឲ្យប្រទេសនេះនូវវឌ្ឍនភាពកាលពីអតីតកាលនៅឡើយទេ ក៏ប៉ុន្តែអតីតកាលនោះនៅរក្សាបាននូវកិត្យានុភាពរបស់ខ្លួន នៅក្នុងពិភពមួយ ដែលគេកាន់តែផ្ដល់តម្លៃដល់ភាពសម្បូរបែបខាងផ្នែកវប្បធម៌។
CHAU SUN Kérya
Porte-paroles pour l’Autorité nationale APSARA
E-PATRIMOINES
Introduction à la gestion des flux touristiques d’Angkor
Je souhaite commencer mon introduction en rappelant cette déclaration de Son Excellence Monsieur Vann Molyvann, fondateur et Premier président de l’Autorité nationale APSARA jusqu’en 2001, et qui nous a quitté récemment : en 1995, il disait « qu’un tourisme non contrôlé, est une menace encore plus rapide et plus dévastatrice pour notre patrimoine que les années d’abandon et les pilleurs clandestins.»
Nous ne pouvons pas traiter du tourisme dans un site comme Angkor, sans prendre en compte les conséquences de la fréquentation massive sur l’atmosphère si particulière qui le caractérise, et qui englobe l’esprit de ses lieux, perturbé par le va et vient des visiteurs, faisant de son territoire un non-lieu, ou seulement un lieu de passage, et pouvant éclipser peu à peu sa sacralité originelle.
L’esprit des lieux d’Angkor émane aussi du gigantisme de ses monuments, de ses pierres millénaires qui se marient si bien avec la nature parfois envahissante, mais toujours présente, et que le piétinement incessant des visiteurs détériore, même lentement, mais sûrement si des mesures adéquates ne sont pas prises. En fait, l’esprit des lieux, c’est l’esprit des dieux.
Angkor est l’un des fleurons du Patrimoine mondial, même s’il a un destin très particulier par rapport au reste du pays, il n’en reste pas moins un territoire mis en tourisme avec les aléas et les obstacles du développement, que subit tout produit touristique.
Est-ce que les visiteurs du XXIème siècle d’Angkor diffèrent des visiteurs venus depuis sa redécouverte par Henri Mouhot au XIXème siècle ?
Quel que soit le public, occidental ou asiatique, que vient-il chercher à Angkor, aujourd’hui patrimoine mondial, choyé par les scientifiques qui essaient de le protéger, et les touristes qui veulent tous réaliser un rêve ? Que peut-on ressentir en découvrant Angkor au XXIème siècle ?
Angkor aujourd’hui ne déçoit pas, mais certains éprouvent des regrets d’être désorientés par la grande fréquentation touristique, qui lui fait perdre la magie qu’ils sont venus « trouver ». L’imaginaire contemporain a été depuis longtemps investi par Angkor, et les visiteurs se sont attachés au mythe et au mystère, qui entourent ce lieu. D’ailleurs, les mots qu’ils utilisaient fréquemment pour définir Angkor sont « la magie d’Angkor » ou « cela dépasse l’imagination », ou encore « la réalité n’a pas trahi le mythe. »
Et Angkor regroupe toutes les facettes du tourisme, des sculptures magnifiques, hors du commun relatant les épopées héroïques des rois angkoriens mais aussi les gestes naturels et vivants de la vie quotidienne de la population, le tout enveloppé dans une « jungle » éparpillée et sécurisée.
Le point commun des visiteurs, quelles que soient leurs origines, leurs cultures ou leurs religions, c’est qu’ils sont tous sensibles à l’atmosphère qui se dégage d’Angkor, et l’émotion qui les envahit.
Le caractère sacré est l’essence même de l’existence d’Angkor et il est de notre devoir de garder sa dimension religieuse. Il faut que l’immensité du site puisse faire cohabiter le touriste curieux de découvrir une nouvelle culture et le visiteur venu chercher un lieu paisible pour se recueillir.
La réussite d’une bonne gestion touristique repose sur une cohabitation « acceptable » de tous les publics et l’accueil doit répondre à l’attente de tous.
La gestion des flux de visiteurs est le grand défi pour garantir une visite de qualité pour permettre à tous de réaliser leur rêve de voir Angkor dans toute sa splendeur et toute sa magie. Enfin, l’unicité de son lieu est essentielle, à condition que la mise en tourisme ne soit pas indifférente à son esprit des lieux afin de le préserver de la « banalisation ».
Le classement d’Angkor sur la Liste du Patrimoine mondial est une fierté pour les Cambodgiens. Qu’Angkor soit reconnu, c’est aussi leur culture et leur civilisation que le monde entier honore comme l’une des plus prestigieuses, mais cela leur confère une responsabilité très lourde qu’il faut qu’ils apprennent à gérer.
La grande difficulté ne réside pas uniquement dans la réussite d’un aménagement respectant la valeur patrimoniale dans son intégrité et son authenticité, et de la mise en place d’une gestion harmonieuse du site, mais aussi dans l’instauration d’une répartition équitable du développement économique, tout en essayant de maintenir le caractère sacré et magique d’Angkor, pour que les Cambodgiens puissent continuer de venir rendre hommage à leurs dieux, que les visiteurs puissent continuer d’admirer les bas-reliefs dans les temples et qu’il fasse encore rêver de nombreuses générations.
Il incombe aux pouvoirs publics et le secteur privé cambodgiens, en coopération avec la communauté internationale, de maximiser les aspects positifs et de minimiser les aspects négatifs, en installant un cadre rigoureux mais adapté au pays et à sa culture, associant la population et surtout en l’aidant à s’élever vers une compréhension durable de sa richesse patrimoniale.
En effet, la mise en tourisme d’un site tel qu’Angkor, requiert les deux notions principales d’un territoire : « Habiter le patrimoine » et « Vivre du patrimoine ». Ces deux éléments doivent être pris en considération en particulier pour les habitants qui « subissent » les conséquences d’une patrimonialisation, c’est qu’ils « y habitent et doivent pouvoir en vivre ».
Je souhaite conclure sur la gestion du tourisme à Angkor en rappelant les paroles de Feu le Roi-Père Norodom Sihanouk : « Je suis pauvre, il est vrai du point de vue économique, mais je suis l’un des plus riches du monde avec mon passé ! ».
Ces paroles résument bien la situation d’Angkor aujourd’hui, le passé fabuleux du patrimoine khmer n’a pas encore réussi à lui apporter la prospérité ancienne, cependant il a gardé son prestige dans un monde où les richesses culturelles sont de plus en plus valorisées.
Kérya Chau Sun
Kérya CHAU SUN est porte-parole et conseillère auprès de l'Autorité nationale APSARA, après avoir mis en place le Département de développement touristique et le Département de développement culturel, des musées et des normes patrimoniale de l’institution.
Nommée point focal national pour le patrimoine culturel mondial de l'UNESCO, elle est membre du Secrétariat du Comité International de Coordination pour la sauvegarde et le développement du site historique d'Angkor (C.I.C.)
Docteur en géographie, Université de Sorbonne, elle est spécialisée en tourisme, en gestion de sites et en patrimoine culturel.