Le tourisme, comme toute les activités humaines, à un fort impact sur les populations locales et l’environnement. Il convient donc après un diagnostic de la situation d’essayer d’apporter les réponses appropriées. Sur le site d’Angkor soumis depuis quelques années à une pression croissante, l’APSARA en tant qu’autorité de gestion, a conçu un plan de gestion du tourisme (TMP), présenté comme une réponse globale aux problèmes actuels. Elle a également mis en place un code de conduite destiné à préserver le caractère sacré des lieux.
Ce cours s’interrogera sur l’efficacité de ces mesures de régulation.
សង្ខេប និសសំណួរ
តើអង្គរជាគោលដៅទេសចរណ៍ប្រកបដោយ «និរន្តរភាព» ឬទេ?
ទេសចរណ៍ ក៏ដូចជាសកម្មភាពផ្សេងទៀតរបស់មនុស្សលោកដែរ ពិតជាផ្ដល់ផលប៉ះពាល់ខ្លាំងទៅលើប្រជាជនមូលដ្ឋាននិងបរិស្ថាន។ ដូច្នេះ បន្ទាប់ពីវិភាគវិនិច្ឆ័យលើស្ថានភាពហើយ គេត្រូវសាកល្បងផ្ដល់ដំណោះស្រាយណាដែលសមស្រប។ បើនិយាយពីរមណីយដ្ឋានអង្គរដែលទទួលសម្ពាធកំណើនទេសចរអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ អាជ្ញាធរអប្សរា ក្នុងនាមជាស្ថាប័នទទួលបន្ទុកគ្រប់គ្រង បានបង្កើតផែនការគ្រប់គ្រងទេសចរណ៍មួយ ដែលហៅកាត់ថា TMP និងត្រូវបានគេបង្ហាញថាជាចម្លើយជារួមមួយដើម្បីដោះស្រាយបញ្ហាទាំងឡាយឧទ្យានអង្គរកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ផែនការនេះថែមទាំងបានបង្កើតក្រមប្រតិបត្តិទេសចរមួយដែលសំដៅទៅអភិរក្សលក្ខណៈសក្ការៈនៃរមណីយដ្ឋានទៀតផង។
មេរៀននេះចោទជាសំណួរទៅលើប្រសិទ្ធភាពនៃវិធានការនិយតកម្មទាំង
Question de Jean-Marie Furt sur le module Cambodge .
E- PATRIMOINE ការបណ្ដុះបណ្ដាលបន្ដពីចម្ងាយ
តើត្រូវធ្វើការយ៉ាងដូចម្ដេចនៅក្នុងរមណីយដ្ឋាន ដើម្បីអាចរអភិរក្សបេតិកភណ្ឌបាន?
ចេញអំពីការសង្កេតទៅលើស្ថានភាព តើមានគម្រោងអភិវឌ្ឍអ្វីខ្លះ?
អង្គរគឺជាទិសដៅទេសចរណ៍ “ក្របកដោយចីរភាព” ដែរឬទេ?
ការវិភាគទៅលើផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃទេសចរណ៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក តម្រូវឲ្យគេត្រឡប់មកពិនិត្យមើលនូវសកម្មភាពដែលច្រើនតែរងការទិតៀន ដោយសារតែខ្វះការកែតម្រូវមួយដ៏ពិតប្រាកដ។ ការកែតម្រូវនេះអាចនឹងមានបែបបទផ្សេងៗគ្នា អាចមានលក្ខណៈជាកិច្ចព្រមព្រៀង (ធម្មនុញ្ញ ក្រមសីលធម៌...) ឬក៏មានលក្ខណៈដាច់ខាត (ការហាមប្រាម)។ ការកែតម្រូវនេះមិនត្រូវកំណត់តែត្រឹមដែនដីនោះឡើយ។
១. សកម្មភាពទេសចរណ៍និងភ្ញៀវទេសចរ
សកម្មភាពទេសចរណ៍គឺជាសកម្មភាពមនុស្ស វានាំឲ្យមានការធ្វើអាជីវកម្មទៅលើធម្មជាតិ និងការធ្វើអាជីវកម្មតិច ឬច្រើនដោយមានការត្រួតពិនិត្យតិច ឬច្រើនទៅលើធនធានធម្មជាតិនិងវប្បធម៌។
ក៏ប៉ុន្ដែសកម្មភាពនេះគឺជាប្រភពនៃអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសតាមរយៈការលើកស្ទួយតម្លៃប្រកបដោយការគ្រប់គ្រងត្រឹមត្រូវទៅលើបេតិកភណ្ឌ។
សកម្មភាពនេះច្រើនតែបានធ្វើឡើងនៅក្នុងលំហមួយដែលកំណត់ ប៉ុន្តែក៏មានផលប៉ះពាល់ខ្លះទៅលើដែនដីផងដែរ។ អាចផ្ដល់ឲ្យដែនដីនោះនូវលក្ខណៈពិសេស ឬក៏ផ្ដល់នូវភាពចម្រុះនៃប្រជាជន (អ្នករស់នៅ/សហគមន៍មូលដ្ឋាន និងទេសចរណ៍)។
ភ្ញៀវទេសចរ ត្រូវបានកំណត់ទៅតាមរយៈការធ្វើសកម្មភាពខាងលើនេះ។ គេអាចប្រមូលផ្ដុំនិយមន័យទាំងនេះជាពីរប្រភេទធំៗ៖
ក្រុមទី១ ដែលមានលក្ខណៈបរិមាណ សំដៅជាពិសេសទៅលើការរាប់ចំនួនទេសចរ ដើម្បីកំណត់ទីតាំងនិងគោលនយោបាយសេដ្ឋកិច្ច ៖
ឧទាហរណ៍៖ និយមន័យរបស់អង្គការទេសចរណ៍ពិភពលោក “ទេសចរណ៍ត្រូវបានកំណត់ដោយបណ្ដុំនៃសកម្មភាព ដែលស្ដែងឡើងដោយមនុស្សទាំងឡាយ នៅក្នុងពេលដែលពួកគេធ្វើដំណើរ និងស្នាក់នៅ នៅក្នុងទីកន្លែងនានាដែលស្ថិតនៅក្រៅមជ្ឈដ្ឋានរស់នៅធម្មតារបស់ពួកគេ ក្នុងអំឡុងពេលបន្ដបន្ទាប់ដែលមិនលើសពីមួយឆ្នាំ ក្នុងគោលដៅកម្សាន្ដ ធ្វើជំនួញ ឬក៏មានហេតុផលដែលមិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពផ្ដល់ជាប្រាក់ខែ នៅក្នុងកន្លែងមួយដែលគេទៅទស្សនា” (Violier និងក្រុមការងារ ឆ្នាំ២០១៣)។
និយមន័យផ្សេងៗទៀត ដែលនិយាយពីគុណភាពសំដៅទៅលើការស្គាល់ភ្ញៀវទេសចរឲ្យបានច្បាស់ ដើម្បីសម្របការផ្គត់ផ្គង់សេវាកម្មទៅតាមតម្រូវការ។
ឧទាហរណ៍៖ ការធ្វើដំណើរអាចប្រើសម្រាប់កំណត់និយមន័យភ្ញៀវទេសចរ និងទេសចរណ៍ ដែលក្លាយទៅជា “ប្រព័ន្ធប្រតិបត្តិករ នៃការអនុវត្ត និងលំហ ដែលចូលរួមនៅក្នុងការបង្កើតឡើងវិញនូវបុគ្គល តាមរយៈការផ្លាស់ទីកន្លែង និងការរស់នៅជាបណ្ដោះអាសន្នខុសពីកន្លែងរស់នៅប្រចាំថ្ងៃ" (Knafou និង Stock ឆ្នាំ២០០៣)។
តាមរយៈនិយមទាំងនេះ បូកបញ្ចូលប្រភពទេសចរណ៍ និងតម្រូវការ (តាមការវិភាគបទពិសោធន៍) គេអាចធ្វើចំណាត់ថ្នាក់ធំៗ ខ្លះៗ ដែលច្រើនតែផ្សារភ្ជាប់ (ទៅនឹងតម្លៃវិជ្ជមាន និងអវិជ្ជមាន ទោះជាត្រូវឬខុសក៏ដោយ)។ ដូច្នេះគេមាន “ទេសចរណ៍ល្អ” និង “ទេសចរណ៍អាក្រក់” (នៅក្នុងឯកសារគឺពណ៌ក្រហម) ដែលទ្រទ្រង់នូវតម្លៃអវិជ្ជមាន ហើយដែលគេត្រូវកាត់បន្ថយនូវផលប៉ះពាល់របស់វា។
តើផលប៉ះពាល់ទាំងនោះគឺជាអ្វីទៅ? តើវាពាក់ព័ន្អទៅនឹងរមណីដ្ឋានដូចជារមណីយដ្ឋានអង្គរដែរឬទេ?
២. ផលប៉ះពាល់ទៅលើទេសចរណ៍
កម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីបរិស្ថាន[1] បានរកឃើញជាទូទៅ នូវផលប៉ះពាល់មួយចំនួនដោយសារទេសចរណ៍។ នៅទីនេះ យើងមិនចាប់អារម្មណ៍ទៅលើផលប៉ះពាល់វិជ្ជមានផ្នែកហិរញ្ញប្បទាននោះឡើយ (ការកើនឡើងនៃប្រាក់ខែ ការកើនឡើងនៃចំនួនការងារ ការបង្កើនសហគ្រាស ការកើនឡើងនៃផលទុនជាតិ) ដែលសុទ្ធតែបានគូសបញ្ជាក់ជាលក្ខណៈវិជ្ជមាន តែយើងផ្ដោតតែទៅលើអ្វីដែលសេដ្ឋវិទូហៅថា ភាពអវិជ្ជមានខាងក្រៅ ដែលតែងតែលើកឡើងជានិច្ចដោយអ្នកដែលទិតៀនទេសចរណ៍។
ហេតុអ្វីបានជាសកម្មភាពនេះត្រូវបានគេទិតៀន?
ជាដំបូង ពីព្រោះថាសកម្មភាពនេះមានលក្ខណៈជាខួប ដែលតម្រូវឲ្យមានចង្វាក់នៃជីវិតណាមួយ ហើយវាផ្ដល់នូវឥទ្ធិពលឆាប់រហ័ស ដែលនាំឲ្យមានការផ្លាស់ប្ដូរយ៉ាងលំបាក (ការកាប់ព្រៃឈើ សំណង់អាណាធិបតេយ្យ...)
បន្ទាប់មកទៀត ពីព្រោះថាសកម្មភាពទាំងនេះត្រូវបានផ្ដោតតែទៅក្នុងពេលណាមួយ ទៅលើទីកន្លែងមួយចំនួន រីឯការប្រកួតប្រជែងតម្លៃនាំឲ្យទីភ្នាក់ងារទេសចរណ៍គិតតែទៅលើធ្វើសកម្មភាពឲ្យបានកាន់តែច្រើន (Vann ឆ្នាំ១៩៩៧) ដែលនាំឲ្យ “ប៉ះពាល់ធ្ងន់ធ្ងរ” ដល់បេតិកភណ្ឌ។
ចុងបញ្ចប់ ពីព្រោះសកម្មភាពទាំងនោះ បណ្ដាល ឬក៏ជួយជាទូទៅឲ្យមានការផ្លាស់ប្ដូរផ្នែកវប្បធម៌យ៉ាងជ្រាលជ្រៅ។
តើអ្វីទៅជាផលប៉ះពាល់សំខាន់ៗ?
តាមរយៈឯកសារដែលបានលើកឡើងខាងលើ យើងអាចចែកផលប៉ះពាល់ជាពីរប្រភេទធំៗ (ខាងផ្នែកបរិស្ថាន និងសង្គម) និងរំឭកអំពីឧប្បតិហេតុនៃផលប៉ះពាល់ទាំងពីរនោះទៅលើរមណីដ្ឋានអង្គរ និងសហគមន៍ដែលរស់នៅក្នុងទីនោះ ប៉ុន្ដែក៏ប៉ះពាល់ផងដែរទៅលើទឹកដីខេត្តសៀមរាប។ នៅទីនេះ យើងនឹងឃើញមាននូវឥទ្ធិពលដែលតែងតែធ្លាប់មានពីមុនមកនៃការអភិវឌ្ឍទេសចរណ៍ ដែលមានល្បឿនកាន់តែលឿនទៅៗនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឲ្យមានការកើនឡើងយ៉ាងរហ័សនូវលំហូរទេសចរ (អក្សរបារាំង ២០១១) និងការផ្លាស់ទីលំនៅ។ ទាំងនោះ ប៉ះពាល់ទៅដល់៖
នៅក្នុងផ្នែកបរិស្ថាន៖
- សមត្ថភាពនៃបន្ទុករបស់ដែនដី ដែលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (ការគ្រប់គ្រងកាកសំណល់ ទឹកស្អុយ ការដឹកជញ្ជូន...) មិនទាន់មាននៅឡើយ ឬក៏មានមិនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់នូវការកើនឡើងនៃប្រជាជនយ៉ាងឆាប់រហ័សយ៉ាងដូច្នេះដែរ។
- ទៅនឹងទំនាស់នៃការប្រើប្រាស់ដី ដែលនាំឲ្យមានការបោះបង់ចោលនូវសកម្មភាពកសិកម្ម ដោយសារតែបានទិន្នផលមិនគ្រប់គ្រាន់។
- ទៅនឹងការប្រមូលធនធានធម្មជាតិ ដែលធ្វើឲ្យរាំងស្ទះដល់សន្ទុះនៃកិច្ចអភិវឌ្ឍន៍។
- ក្នុងផ្នែកសង្គម
- ទៅនឹងការកើនឡើងនៃបាតុភូតវប្បធម៌ ដែលមានល្បឿនកាន់តែលឿនឡើង ដែលនាំឲ្យបាត់លំនឹងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗ ហើយអាចស្ដែងចេញនៅក្នុងការច្រាលចោលនូវទេសចរណ៍។
- ទៅនឹងការកើតឡើងនៃភាពក្រីក្រនៅក្នុងតំបន់ទេសចរណ៍ ដែលនៅក្បែរគ្នានឹងភាពមានបាន។
៣. តើត្រូវផ្ដល់ចម្លើយបែបណាខ្លះ?
ជាទូទៅ គេតែងតែចាត់ទុកថាការចុះឈ្មោះរមណីយដ្ឋានទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាំឲ្យមានការកើនឡើងនៃទេសចរ។ អង្គរ និងចំនួនទេសចរចំនួន ២លាននាក់ដែលត្រូវបានទទួលនៅក្នុងប្រាសាទដែលមានទំហំ ៤០០ម៉ែត្រការ៉េ គឺពិតជានៅឆ្ងាយណាស់អំពីអ្វីដែលគេហៅថាលំហូរទេសចរនៅក្នុងទីក្រុងធំៗមួយចំនួននៅប្រទេសអឺរ៉ុប (ដូចជាវ៉ឺនីស និងបាសឺឡូន ដែលក្រុងនីមួយៗទទួលភ្ញៀវទេសចរបានដល់ទៅ ៣០លាននាក់)។ រមណីយដ្ឋានដទៃទៀត ដែលមានផ្ទៃក្រឡាតូចជាងនោះ ដូចជាស្ពានប៉ុងឌុយហ្គា ឬក៏ម៉ុងសាំមីសែលទទួលខាងទេសចរប្រហែល១លានកន្លះក្នុងមួយឆ្នាំ)។
តួលេខទាំងប៉ុន្មាននេះអាចធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យគេជឿជាក់ថាមិនមានភាពចាំបាច់បន្ទាន់ក្នុងការធ្វើការរៀបចំនោះឡើយ។ ក៏ប៉ុន្តែរមណីយដ្ឋានអង្គរ គឺពិតជាខុសពីទីកន្លែងដែលបានលើកឡើងខាងលើ ដោយសារតែអង្គរមានមនុស្សរស់នៅដល់ជាង ១សែននាក់ ហើយដែលលើសពីនោះទៀត គឺជារមណីយដ្ឋានសាសនា។ ក្រៅពីធាតុទាំងនេះ សម្ពាធនៃទេសចរដែលមានស្រាប់បានផ្ដោតតែទៅលើប្រាសាទ ៣ធំៗប៉ុណ្ណោះ (អង្គរវត្ត បាយ័ន តាព្រហ្ម) ដែលស្ថិតនៅក្នុងកន្លែងតែមួយ ហើយដែលកន្លែងនីមួយៗទទួលបានទេសចរ ៦០០០នាក់ក្នុងមួយថ្ងៃ។ នៅក្នុងគំនិតដូចគ្នានេះដែរ ស្ថានភាពនៃទីក្រុងសៀមរាប ហើយនិងកន្លែងឆ្ងាយពីនោះទៀត គឺនៅលើដែនដីដែលជានិមិត្តរូប (ភ្នំគូលែន ហាក់ដូចជាតម្រូវឲ្យមានវិធានការមួយបន្ទាន់ក្នុងការការពារ។ គឺត្រូវគ្រប់គ្រងឲ្យបានល្អបំផុតនូវលំហូរទេសចរទាំងនេះ ដើម្បីចៀសវាងកុំឲ្យសម្លាប់មេមាន់យកពងមាស) (Lazzarotti ២០១១)។
កាតព្វកិច្ចក្នុងការឲ្យគោរពទៅតាមបទដ្ឋានអន្ដរជាតិ (ក្រមសីលធម៌ពិភពលោកនៃទេសចរ) ឬការពង្រីកនូវបរិមាត្រ ដែលមានស្លាកយីហោបេតិកភណ្ឌពិភពលោកមិនមែនជាចម្លើយមួយគ្រប់គ្រាន់ឡើយ។ ពីព្រោះថា ប្រសិនជាគ្រប់គ្រងមិនបានល្អការពង្រីកវិសាលភាពនេះអាចនឹងស្ដែងចេញយ៉ាងឆាប់រហ័ស តាមរយៈ “ការថយចុះ” នៃបញ្ជីបេតិកភណ្ឌដែលកំពុងតែរងគ្រោះ ដែលអាចនាំឲ្យអាជ្ញាធរមូលដ្ឋាន “បន្ទាបនូវការយាមកាម”។ ចម្លើយបច្ចេកទេសត្រូវតែផ្ដល់ដោយអាជ្ញាធរអប្សរា ដែលជាអ្នកគ្រប់គ្រងរមណីយដ្ឋាន។ យើងនឹងត្រឡប់មកចំណុចពីរក្នុងចំណោមចំណុចទាំងនោះ
ផែនការគ្រប់គ្រងទេសចរត្រូវបានអនុម័តនៅឆ្នាំ២០១១ គឺជាចម្លើយទូទៅមួយដែលកំណត់នូវរបៀបគ្រប់គ្រងប្រកបដោយចិរភាព នៃរមណីដ្ឋាន និងដែនដី។ ផែនការនោះបានស្នើឡើងនូវគោលដៅជាធំៗចំនួន៦ (បទបង្ហាញទី១)
- ការបង្កើតបទពិសោធន៍នៃការទស្សនាវិជ្ជមាន (ចំណុចលេខ១)
- ការកាត់បន្ថយផលប៉ះពាល់ទៅលើរមណីយដ្ឋាន (ចំណុចលេខ២)
- កិច្ចសហប្រតិបត្តិការជាមួយនឹងឧស្សាហកម្ម (ចំណុចលេខ៣)
- ការផ្ដល់នូវកម្រៃដល់ប្រជាជនមូលដ្ឋាន (ចំណុចលេខ៤)
- អភិបាលកិច្ច (ចំណុចលេខ៥)
- ការកៀងគរនូវជ័យភណ្ឌ (ចំណុចលេខ៦)
ការលំបាកក្នុងការធ្វើឲ្យទៅជាឧបករណ៍ប្រតិបត្តិស្ថិតនៅត្រង់ភាពលាយឡំគ្នានៃបទបញ្ជាយុទ្ធសាស្រ្ដរយៈពេលយូរ (ការផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាឧទាហរណ៍) និងសកម្មភាពប្រតិបត្តិ (១, ២)។ ការខ្វះនូវការមើលឃើញនេះ ការភ័ន្ដច្រឡំនេះបានកាត់បន្ថយនូវវិសាលភាពនៃឧបករណ៍ច្បាប់ ដែលនៅតែជាចម្លើយមួយទូទៅមួយដល់បញ្ហាអភិវឌ្ឍប្រកបដោយចិរភាព។ ក្នុងន័យវិធីសាស្រ្ដប្រភេទឯកសារនេះអាចកំណត់នូវគោលដៅយុទ្ធសាស្រ្ដ ដែលមានលក្ខណៈចម្រុះសម្រាប់សេវាកម្មផ្សេងៗគ្នា (ចំណុចទី៣ និងទី៦) ដែលត្រូវយល់យ៉ាងច្បាស់មុននឹងយកវាទៅប្រតិបត្តិ។
បើនិយាយអំពីភាពជាតំណាងនិងវិសាលភាពដែលយើងចង់បានសម្រាប់រូបភាពទី២ ដែលនៅក្នុងនោះ៖
- ការផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន លែងជាគោលដៅមួយក្នុងចំណោមគោលដៅដទៃទៀតហើយ ក៏ប៉ុន្តែក្លាយទៅជាមូលដ្ឋាននៃកិច្ចអភិវឌ្ឍ។
- អភិបាលកិច្ចត្រូវតែផ្អែកទៅលើឧស្សាហកម្ម ហើយកៀងគរនូវភាគីពាក់ព័ន្ធ
- ការកាត់បន្ថយនូវផលប៉ះពាល់ទៅលើរមណីយដ្ឋាននិងការបង្កើតនូវប្រតិបត្តិការងាយៗ ដែលការអនុវត្តត្រូវបានផ្ទេរទៅឲ្យថ្នាក់ដឹកនាំទេសចរណ៍។
ប្រភេទនៃផែនការនេះអាចនាំឲ្យមានជាសកម្មភាពជាច្រើនចំពោះភ្ញៀវទេសចរ (ដើម្បីឆ្លើយជាឧទាហរណ៍ទៅនឹងចំណុចទី១ និងទី២)។
នៅលើមូលដ្ឋាននេះចម្លើយជាពិសេសខ្លះៗត្រូវបានផ្ដល់សម្រាប់កែលំអនូវបទពិសោធន៍នៃការទស្សនា ឬក៏កាត់បន្ថយនូវផលប៉ះពាល់ទៅលើរមណីយដ្ឋាន។ យើងបានប្រើប្រាស់នូវក្រមសីលធម៌។ ក្រមសីលធម៌នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥។ វាមាននៅក្នុងកន្លែងស្នាក់នៅនានា ហើយត្រូវបានបិទផ្សាយនៅផ្លូវចូលទៅប្រាសាទនានា។ វាចែកជា ៧ ជំពូក ដែលរំឭកជាពិសេសដល់៖
- លក្ខណៈជាទីសក្ការៈនៃប្រាសាទ
- ការគោរពទៅដល់ព្រះសង្ឃ
- កាតព្វកិច្ចក្នុងការស្លៀកពាក់ឲ្យបានសមរម្យ
- កាតព្វកិច្ចក្នុងការគោរពប្រាសាទនានា។
ការគោរពតាមគោលការណ៍ទាំងនេះហាក់ដូចជាមានលក្ខណៈស្វ័យប្រវត្តិ។ ក៏ប៉ុន្តែគេត្រូវតែរំឭកឡើងវិញដដែលៗ ពីព្រោះថា បើតាមការសង្កេត (Muzy ឆ្នាំ ២០១៧) បង្ហាញថា ក្រមសីលធម៌មិនត្រូវបានបិទឲ្យគេមើលឃើញនោះឡើយ ហើយជាពិសេសមិនត្រូវបានអនុវត្តឲ្យបានប្រាកដឡើយ។ ពីព្រោះថាទីភ្នាក់ងារមិនទទួលបានការអនុញ្ញាតចាំបាច់ ដើម្បីហាមឃាត់ការចូលរបស់ទេសចរ ឬក៏មិនហ៊ានពិភាក្សាជាមួយនឹងភ្ញៀវទេសចរ។ ចុងបញ្ចប់ប្រតិបត្តិការមិនបានសម្រេចតាមទិសដៅកំណត់ឡើយ ដោយសារតែខ្វះអភិបាលកិច្ចមួយដ៏ពិតប្រាកដ ដែលបែងចែកការដឹកនាំយុទ្ធសាស្រ្ដ (ដោយបញ្ចូលភាគីពាក់ព័ន្ធ) និងការដឹកនាំប្រតិបត្តិដែលទទួលបន្ទុកក្នុងការអនុវត្ត។
E- PATRIMOINE Formation continue à distance
Comment travailler sur site pour le conserver ?
À partir du constat d’état, quels projets de développement ?
Angkor une destination touristique « durable » ?
L’analyse des impacts du tourisme sur un site du patrimoine mondial nécessite de revenir sur une activité, souvent décriée faute de véritable régulation. Cette dernière peut avoir des modalités diverses, conventionnelle (chartes, codes …) ou plus coercitives (interdiction). Cette régulation ne doit pas être réduite au site mais envisagée à l’échelle du territoire.
1.L’activité touristique et les touristes
L’activité touristique est une activité humaine, elle conduit toujours à une anthropisation de la nature et à une exploitation plus ou moins forte, plus ou moins contrôlée des ressources naturelles et culturelles.
Mais elle est aussi source de développement économique, notamment au travers d’une valorisation bien gérée du patrimoine .
Elle s’exerce souvent dans des espaces délimités mais pèse sur des territoires. Elle peut induire leur spécialisation ou contribuer à la mixité des populations (résidents/communautés locales et touristes).
Le touriste se définit au travers de l’exercice de cette activité. On peut regrouper ces définitions en deux grandes catégories :
les unes, quantitatives visent principalement à compter les touristes pour définir un positionnement et une politique économique :
Ex : définition de l’OMT «le tourisme est défini comme l’ensemble des activités déployées par les personnes au cours de leurs voyages et de leurs séjours dans des lieux situés en dehors de leur environnement habituel pour une période consécutive qui ne dépasse pas une année, à des fins de loisirs, pour affaires ou autres motifs non liés à l’exercice d’une activité rémunérée dans le lieu visité »(Violier et al., 2013)
les autres, plus qualitatives visent à mieux connaitre les touristes pour mieux adapter l’offre à la demande
Ex : la mobilité peut alors servir à définir le touriste et le tourisme devient alors « un système d’acteurs, de pratiques et d’espaces qui participent de la recréation des individus par le déplacement et l’habiter temporaire hors des lieux du quotidien» (Knafou et Stock, 2003)
A partir de là et en croisant l’origine des touristes et la demande (à partir de l’analyse expérientielle), on peut opérer quelques grandes classifications souvent associées (à tort ou à raison à des valeurs positives ou négatives). Il y aurait donc un bon « tourisme » et un « mauvais » tourisme (en rouge sur le document) qui serait porteur de valeurs négatives et dont il faudrait réduire les impacts.
Quels sont justement ces impacts ? Est-ce qu’ils concernent un site comme celui d’Angkor ?
- Les impacts du tourisme
Le Programme des Nations Unies pour l'environnement[1] a identifié de manière globale un certain nombre d’impacts du tourisme. Nous ne nous intéresserons pas ici aux impacts financiers (hausse des salaires, augmentation du nombre d’emplois, création d’entreprises, hausse du PIB) qui sont toujours soulignés de manière positive pour nous focaliser sur ce que les économistes appellent les externalités négatives qui sont toujours mis en avant par les détracteurs du tourisme.
Pourquoi cette activité est-elle décriée ?
d’abord parce qu’elle est périodique, cyclique imposant un rythme de vie particulier et qu’elle aura généralement des effets très rapides et souvent difficilement réversibles (déforestations, constructions illégales….)
ensuite parce qu’elle est concentrée dans le temps et sur certains espaces et que la concurrence par les prix conduit les opérateurs à privilégier une massification de l’activité (Vann, 1997) qui va « peser » sur le patrimoine.
enfin parce qu’elle induit ou accompagne généralement des changements culturels profonds.
Quels sont les impacts principaux ?
A partir du document cité, nous pouvons isoler deux grandes catégories d’impacts (environnementaux et sociaux) et rappeler leurs incidences sur le site d’Angkor et les communautés qui y vivent mais aussi sur le territoire de Siem Reap. Nous retrouvons ici les effets très classiques d’un développement touristique qui s’est accéléré ces dernières années, conduisant à une augmentation rapide des flux touristiques (Sun, 2016) et migratoires. Cela renvoie :
- sur le plan environnemental :
à la capacité de charge du territoire dont les infrastructures publiques (gestion des déchets, assainissement, transport…) sont inexistantes ou sous dimensionnées pour supporter de tels pics de population,
à des conflits d’usage du sol qui conduisent à l’abandon des activités agricoles faute de rentabilité suffisante,
à une appropriation des ressources naturelles qui freine la dynamique de développement,
- sur le plan social
à un accroissement des phénomènes d’acculturation qui accentueront les déséquilibres économiques et risquent de se traduire dans un rejet du tourisme
à un accroissement de la pauvreté dans des zones touristiques qui côtoient la richesse.
- Quelles réponses ?
On considère généralement que l’inscription d’un site au patrimoine mondial entraine un afflux de touristes. Angkor et ses 2 millions de visiteurs payants accueillis sur près de 400 km² sont pourtant loin de connaitre l’affluence de certains centres urbains européens (Venise et Barcelone reçoivent chacune près de 30 millions de touristes). D’autres sites, d’une superficie plus réduite tels que le Pont du Gard ou le mont St Michel accueillent environ 1,5 millions de visiteurs par an.
Ces quelques chiffres pourraient prêter à confusion et donner à croire qu’il n’y pas d’urgence à s’organiser. Mais le site d’Angkor est bien différent des lieux précités puisqu’il est habité par plus de 100 000 personnes et que c’est un site religieux. Au-delà de ces éléments, la pression touristique existante se focalise sur 3 temples majeurs (Angkor Vat, Bayon, Ta Prohm) situés dans le même espace et qui reçoivent chacun près de 6000 visiteurs par jour. Dans le même ordre d’idée, la situation de la ville de Siem Reap et au-delà d’autres territoires emblématiques (Kulen) semblent appeler des mesures immédiates de protection. Il s’agit alors de gérer au mieux ces flux pour éviter de tuer la « poule aux œufs d’or » (Lazzarotti, 2011).
L’engagement au respect de normes internationales (Code mondial d’éthique du tourisme) ou l’extension du périmètre labellisé « patrimoine mondial » ne sont pas des réponses suffisantes. En effet, mal préparée, mal maitrisée, cette dernière risque de se traduire rapidement par une «rétrogradation» sur la liste du patrimoine en péril qui pourrait conduire les autorités locales à «baisser la garde». Les réponses techniques doivent être apportées par l’APSARA qui est le gestionnaire du site. Nous reviendrons sur 2 d’entre elles :
Le Tourism Management Plan, adopté en 2011 est une réponse globale définissant un mode de management durable du site et du territoire. Il propose 6 grands objectifs (présentation n°1)
- la création d’expériences de visites positives (1)
- la réduction des impacts sur le site, (2)
- la coopération avec l’industrie,(3)
- l’attribution de bénéfices aux populations locales,(4)
- la gouvernance (5)
- la mobilisation des parties prenantes (6)
La difficulté à en faire un instrument opérationnel réside déjà dans le mélange d’impératifs stratégiques à long terme (attribution de bénéfices aux populations locales par exemple) et d’actions opérationnelles (n° 1 et 2)). Ce manque de lisibilité, cette confusion réduit la portée de l’instrument qui doit rester une réponse globale à une problématique de développement durable. En termes de méthode, ce type de document fixe des objectifs stratégiques qui doivent être transversaux à différents services (3 et 6) lesquels s’en imprègneront pour les traduire en opérations.
En termes de représentation et donc de portée nous préconiserons le schéma n°2, dans lequel :
l’attribution de bénéfices aux populations locales n’est plus un objectif parmi d’autres mais devient un fondement du développement,
la gouvernance doit s’appuyer sur l’industrie et mobiliser les parties prenantes,
la réduction des impacts sur les sites et la création sont de simples opérations dont l’exécution est transférée à la direction du tourisme.
Ce type de plan peut donner lieu à des actions multiples à destination des touristes (pour répondre par exemple aux points 1 et 2).
Sur cette base, des réponses particulières ont été apportées pour améliorer l’expérience de visite ou réduire les impacts sur le site. Nous avons retenu le code de conduite. Il a été mis en place en 2015.Il est disponible dans de nombreux hébergements et est affiché à l’entrée des temples. Il est constitué de 7 rubriques qui rappellent notamment :
le caractère sacré des temples,
le respect dû aux bonzes,
l’obligation de porter des vêtements décents,
l’obligation de respecter les monuments
Le respect de ces principes semble aller de soi. Il faut pourtant les répéter, d’autant plus que l’observation (Muzy, 2017) montre que le code n’est pas affiché de manière visible et surtout qu’il n’est pas véritablement appliqué. En effet, les agents ne disposent pas des autorisations nécessaires pour interdire l’accès ou n’osent pas discuter avec les visiteurs. Au final, l’opération n’atteint pas le but fixé faute d’une véritable gouvernance séparant bien direction stratégique (intégrant les parties prenantes) et directions opérationnelles chargées de les mettre en œuvre.
Jean-Marie Furt
Après une double formation en droit et en management (doctorat et agrégation), j’ai confronté les outils acquis au développement touristique. D’abord au sein de l’Université de Corse, où tant en formation qu’en recherche, j’ai développé avec mes collègues une approche qui associe entreprises et territoires et s’efforce de concilier performance et équilibre social. Ensuite, au sein de cabinets de consultants, où des missions diverses m’ont conduit à inscrire le patrimoine dans le développement territorial.
Aujourd’hui en charge de l’Institut d’Administration des Entreprises de l’Université de Corse, je poursuis cette tâche en essayant d’ancrer les acteurs privés du tourisme dans des stratégies collectives.