Hang Peou
Le Dr Peou Hang est directeur général adjoint de l’Autorité nationale Apsara. Il a obtenu son doctorat en 2002 de l’Université catholique de Louvain (UCL) en Belgique. Il a rejoint l’Autorité nationale APSARA en août 2004. Il a effectué des recherches sur les ressources naturelles et l’environnement du site du patrimoine mondial d’Angkor. Il est responsable de la gestion du vaste réseau de système hydraulique et du paysage culturel dans le parc d’Angkor. Le Dr Hang a réhabilité de nombreux systèmes hydrauliques anciens pour assurer la stabilité des temples et le développement durable de l’ensemble de la région de Siem Reap, ces réalisations sont : le Baray Nord (XIIᵉ siècle) qui a été asséché plus de 500 ans; la restauration du système original d’alimentation du Baray occidental (Xᵉ siècle), de la douve d’Angkor Thom, Preah Khan, Angkor Vat, Srah Srang, réservoir de Banteay Srei, les douves de Chau Srey Vibol et 58 kilomètres de canaux et de digues pour optimiser la gestion de l’eau et le monitorage des inondations. Il a également créé 9 stations de pépinière dans le parc d’Angkor pour reboiser la région et prendre soin de tous les vieux arbres dans les temples pour préserver le paysage culturel dans le parc d’Angkor. Il est non seulement responsable du parc d’Angkor mais également le point focal national pour le patrimoine naturel du Cambodge auprès du Comité du patrimoine mondial et professeur invité à l’Université de Kanazawa au Japon.
បណ្ឌិត ហង់ ពៅ គឺជាអគ្គនាយករងម្នាក់នៃអាជ្ញាធរជាតិអប្សរា។ លោកទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅឆ្នាំ២០០២ ពីសាកលវិទ្យាល័យកាតូលិក Louvain (UCL) នៅប្រទេសបែលហ្ស៊ិក។ លោកបានចូលបម្រើការនៅអាជ្ញាធរអប្សរានាខែសីហា ឆ្នាំ២០០៤។ លោកបានធ្វើការសិក្សាស្រាវជ្រាវអំពីធនធានធម្មជាតិនិងបរិស្ថាននៃរមណីយដ្ឋានបេតិកភណ្ឌអង្គរ និងជាអ្នកទទួលខុសត្រូវខាងផ្នែកគ្រប់គ្រងខ្សែបណ្ដាញប្រព័ន្ធធារាសាស្ត្រដ៏ធំ ព្រមទាំងទេសភាពវប្បធម៌នៅក្នុងឧទ្យានអង្គរ។ បណ្ឌិត ហង់ ពៅ បានស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណជាច្រើន ដើម្បីរក្សាប្រាសាទឱ្យមានលំនឹង ក៏ដូចជាធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់សៀមរាបទាំងមូល។ ការងារធារាសាស្ត្រទាំងនោះរួមមាន៖ បារាយណ៍ខាងជើង (សតវត្សរ៍ទី១១) កសិណអង្គរធំ ព្រះខ័ន អង្គរវត្ត ស្រះស្រង់ ស្រះទឹកបន្ទាយស្រី កសិណប្រាសាទចៅស្រីវិបុល ព្រមទាំងប្រឡាយនិងទំនប់សរុបទាំងអស់៥៨គម ដើម្បីធ្វើការគ្រប់គ្រងទឹកនិងតាមដានគ្រប់គ្រងទឹកជំនន់ឱ្យបានល្អបំផុត។ លោកក៏បានបង្កើតស្ថានីយបណ្ដុះកូនឈើចំនួន៩កន្លែងនៅក្នុងឧទ្យានអង្គរ ដើម្បីដាំដើមឈើឡើងវិញនៅក្នុងតំបន់ និងថែទាំងដើមឈើចាស់ៗនៅក្នុងប្រាសាទ ដើម្បីរក្សាទេសភាពវប្បធម៌នៅក្នុងឧទ្យានអង្គរ។ លោកមិនត្រឹមតែទទួលបន្ទុកកិច្ចការនៅក្នុងឧទ្យានអង្គរប៉ុណ្ណោះទេ លោកក៏ជាអ្នកទទួលបន្ទុកថ្នាក់ជាតិខាងផ្នែកបេតិកភណ្ឌធម្មជាតិសម្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងជាសាស្ត្រាចារ្យឧទ្ទេសនៅសាកលវិទ្យាល័យ Kanazawa ប្រទេសជប៉ុនផងដែរ។