Eva NGUYEN BINH
Mme Eva NGUYEN BINH, Ambassadrice de France au Cambodge
Eva NGUYEN BINH est née le 4 septembre 1970, diplômée de l’Institut d’Etudes Politiques de Strasbourg, elle est Ambassadrice extraordinaire et plénipotentiaire de la République française au Royaume du Cambodge depuis le 11 juillet 2017.
Eva NGUYEN BINH a occupé successivement de nombreux postes de responsabilité à l’administration centrale du Ministère de l’Europe et des Affaires étrangères et dans le réseau diplomatique. Elle a ainsi œuvré au sein des directions de la Coopération internationale et du développement, des Affaires économiques et financières et de la Coopération européenne ainsi qu’au sein du service des Programmes et du réseau. A l’étranger, elle a successivement été Conseillère politique à New Delhi et Lisbonne avant d’occuper les fonctions de Conseillère de coopération et d’action culturelle à Hanoï.
Eva NGUYEN BINH a travaillé pour l’entreprise Michelin de 2010 à 2013.
Elle est Chevalier de la Légion d’honneur
លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
លោកជំទាវ Eva NGUYEN BINH កើតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៧០។ លោកជំទាវបានទទួលសញ្ញាប័ត្រពីវិទ្យាស្ថានសិក្សាវិទ្យាសាស្ត្រនយោបាយនៅក្រុង Strasbourg។ លោកជំទាវគឺជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
លោកជំទាវ Eva NGUYEN BINH បានបំពេញតួនាទីមានទំនួលខុសត្រូវខ្ពស់ជាបន្តបន្ទាប់នៅក្នុងរដ្ឋបាលកណ្ដាលនៃក្រសួងអឺរ៉ុបនិងការបរទេស និងនៅក្នុងខ្សែបណ្ដាញនយោបាយ។ ដូច្នេះ លោកជំទាវបានបំពេញការងារនៅក្នុងនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ កិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការអឺរ៉ុប ព្រមទាំងនៅក្នុងផ្នែកគម្រោង និងខ្សែបណ្ដាញ។ នៅបរទេស លោកជំទាវបានបំពេញមុខងារជាទីប្រឹក្សានយោបាយនៅក្រុង New Delhi និងក្រុង Lisbonne ជាបន្តបន្ទាប់ មុននឹងបំពេញមុខងារជាទីប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌នៅក្រុងហាណូយ។
លោកជំទាវ Eva NGUYEN BINH បានធ្វើការក្នុងក្រុមហ៊ុន Michelin ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។
លោកជំទាវបានទទួលមេដាយកិត្តិយស ដែលមានឈ្មោះថា Chevalier de la Légion d’honneur។